ក្រសួងទេសចរណ៍បើកសិក្ខាសាលាស្តីពីការពង្រឹងគុណភាពនិងសង្គតិភាពទិន្នន័យទេសចរណ៍

ក្រសួងទេសចរណ៍ រួមសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំបើក «សិក្ខាសាលាស្តីពីការ ពង្រឹងគុណភាព និងសង្គតិភាពទិន្នន័យទេសចរណ៍»(Workshop on Tourism Data Quality and Consistency)ដែលពិធីនេះ…

អភិបាលខេត្តស្វាយរៀងណែនាំដល់បេក្ខជនត្រូវយក​​ចំណេះដឹងដែលបានសិក្សា​​​​រួចមកធ្វើការប្រឡងទទួលយកសញ្ញាបត្របន្តសិក្សានៅគ្រិះស្ថានផ្សេងៗ                                                                     អភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិសា ក្នុងឪកាសបើកវិញ្ញាសារ ជូនដល់បេក្ខជនសញ្ញាបត្រមធ្យមសិក្សាទុតិភូមិឆ្នាំសិក្សា២០២៥.២០២៦ នៅក្នុងមណ្ឌលវិទ្យាលយ័ស្វាយរៀង ក្រុងស្វាយរៀង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២នេះ បានណែនាំដល់ បេក្ខជនទាំងអស់ ត្រូវបញ្ចេញសមត្ថភាព​ ចំណេះដឹង ដែលបានសិក្សារួចមានរយះពេល១២ឆ្នាំ ដើម្បីធ្វើការប្រឡងយកសញ្ញាបត្រ បន្តសិក្សាបន្ថែមនៅតាមគ្រឹះស្ថាននានាដែលខ្លួនពេញចិត្ត ពិសេសេផ្តល់កិតិ្តយសជូនមាតា បិតា អាណាព្យាបាល គ្រួសារ ជូនលោកគ្រូ​ អ្នកគ្រូ និងសាលារៀនផងដែរ ។  ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាល់វិញ្ញាសារ ដែលបេក្ខជនធ្វើការប្រឡងនៅពេលនេះ គឺក្រសួង មិនចេញអោយខុស ពីមេរៀនដែលបេក្ខជនបានសិក្សារៀនសូត្រនោះទេ ដូចនេះបេក្ខជន ត្រូវពិចារណាអោយបានច្បាស់លាស់មុន និងធ្វើឆ្លើយតបលើវិញ្ញាសារទាំងនោះ ពីព្រោះ មេរៀន និងវិញ្ញាសារ ដែលក្រសួងដាក់អោយបេក្ខជនធ្វើនិងឆ្លើយ មានរយះពេលកំណត់យ៉ាងច្បាស់លាស់ពោលគឺ (អ្នកចេះប្រឡងជាប់) ។   ទាក់ទងទៅនិងសមយ័ប្រឡងដែលមានរយះពេល២ថ្ងៃនេះ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការដាក់ពង្រាយកំលាំងការពារបានគ្រប់គ្រាន់នៅតាមតំបន់គោលគោលដៅ ហើយក្នុងករណីចំបាច់ ត្រូវសហការដោះស្រាយ ទប់ស្កាត់អោយបានទាន់ពេលវេលា   ដើម្បីបង្កលក្ខណៈសម្បត្តិផ្តល់ឪកាសជូនបេក្ខជនប្រឡងអោយមានសុវត្តិភាព។   តាមរបាយការណ៏របស់មន្ទីរអប់រំយុវជននិងកីឡាខេត្ត បានបញ្ជាក់ឲដឹងថា នៅសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ឆ្នាំសិក្សា២០២៥. ២០២៦​ ស្វាយរៀងមានបេក្ខជន ដាក់ពាក្យសុំចូលប្រឡងចំនួន៥ពាន់២៤០នាក់ បើប្រៀបធៀបទៅនឹងសម័យប្រឡងឆ្នាំមុនមានបេក្ខជនកើនឡើងជាង១ពាន់នាក់ ក្នុងនោះគណៈកម្មការរៀបចំប្រឡងរបស់មន្ទីរបានរៀបចំ ឱ្យបេក្ខជនចូលធ្វើការប្រឡងចំនួន ៨មណ្ឌល ស្មើនិង២១១បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រចំនួន១មណ្ឌលស្មើនិង៣៩បន្ទប់ មានបេក្ខជនចំនួន ៩៦៤នាក់ ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧ មណ្ឌលស្មើនឹង ១៧២បន្ទប់មានបេក្ខជនសរុប៤ពាន់២៧៦នាក់រួមមានមណ្ឌលសាលាបឋមសិក្សាព្រះសីហនុមានចំនួន៣០បន្ទប់ មានបេក្ខជនចំនួន៧៥០នាក់ មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង មានចំនួន ២៦បន្ទប់ មានបេក្ខជនចំនួន៦៥០នាក់ មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង មានចំនួន៣០បន្ទប់មានបេក្ខជនចំនួន ៧៥០នាក់មណ្ឌលសាលាគរុកោសល្យខេត្តមានចំនួន ២១បន្ទប់ មានបេសជនប្រឡងចំនន៥២៥ នាក់ មណ្ឌលវិទ្យាល័យហ៊ុនសែន ចេក មានចំនួន ៣០បន្ទប់ បេក្ខជនប្រឡងចំនួន៧៥០នាក់ មណ្ឌលសាលាបឋមសិក្សាកន្ទុយវៃចំនួន២១ បន្ទប់បេក្ខជនប្រលងចំនួន៥២៥ នាក់និងមណ្ឌលសាលាបឋមសិក្សា ២ធ្នូ ចំនួន១៤ បន្ទប់មានបេក្ខជនសរុប៤២៦ នាក់។          ចាម សុខា

ឯកឧត្តមអភិបាលខេត្តស្វាយរៀងប្រគេនថវិកានិងសម្ភារ:ដល់វត្តចំនួន៤ដើម្បីត្រៀមរៀបចំ អាហារសម្រាប់បេក្ខជនមកពីចម្ងាយហូបចុកក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង រួមនិងមន្ត្រីថ្នាក់ដឹកនាំក្នុងក្រសួង មន្ទីរ ស្ថាប័ន ពាក់ព័ន្ធនៅរសៀលថ្ងៃទី៧ ខែសីហាឆ្នាំ ២០២៦ នេះបាននាំយកថវិកា និងសម្ភារៈជាគ្រឿងឧបភោគបរិភោគមួយចំនួនទៅវេរប្រគេនដល់ព្រះគ្រូចៅអធិការវត្តចំនួន៤ ដើម្បីត្រៀមរៀបចំធ្វើម្ហូបអាហារ សម្រាប់បេក្ខជន…

ខេត្តស្វាយរៀងប្រារព្វពិធីដាំឈើអបអរសាទរុក្ខទិវា៩កក្កដាឆ្នាំ២០២៦

    កូនឈើប្រភេទបេង គគីរ ក្ងោក លឿងរាជ ឈើទាល និងកូន ក្រញូង ចំនួន ប្រមាណជិត១ពាន់ដើម ត្រូវបានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងរដ្ឋបាលស្រុករំដួល នាំយកទៅដាំអបអរសាទររុក្ខទិវា ៩ កក្កដា…

សម្តេចម៉ែនសំអនអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ យុទ្ធនាការបោះឆ្នោតគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ «គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់គណៈកម្មាធិការបក្សខេត្តស្វាយរៀង» ដើម្បីត្រួតពិនិត្យ ណែនាំ និងពង្រឹងផែនការសកម្មភាពឆ្ពោះទៅកាន់ការងារបោះឆ្នោតឱ្យទទួលបានលទ្ធផលជោគជ័យ ដែលពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។បន្ទាប់ពីអង្គពិធីតាមដាន ស្តាប់របាយការណ៍សង្ខេបរបស់ ឯកឧត្តម…